នៅថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញទឹក ដឹកនាំដោយព្រឹទ្ធបុរសមហាវិទ្យាល័យវារីសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាស្វែងយល់អំពីស្ថានភាពភូមិសាស្រ្តទូទៅ ប្រព័ន្ធរៀបចំទឹកបុរាណ និងខ្សែរទឹកធម្មជាតិក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះករ។ ការសិក្សានេះមានគោលបំណងដូចខាងក្រោម៖
- ពិនិត្យមើលលទ្ធភាពរៀបចំកែលម្អរប្រព័ន្ធទឹកតាមប្រាសាទសំខាន់ៗដើម្បីកាត់បន្ថយការដក់ទឹកតាមបរិវេណប្រាសាទ និងសម្រួលការដើរទស្សនារបស់ភ្ញៀវទេសចរនារដូវវស្សា
- ពិនិត្យមើលលទ្ធភាពស្តុកទឹកបានយូរនៅតាមស្រះ និងអាងទឹកបុរាណ
- ការរៀបចំស្តារសំណង់ទឹកបុរាណ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តក្នុងរមណីយដ្ឋាន ដើម្បីអភិរក្សធនធានជីវៈចម្រុះ វិស័យកសិកម្ម និងទេសចរណ៍
លើសពីនេះ ក្រុមការងារទាំងពីរក៏បានពិភាក្សាគ្នា អំពីផែនការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅក្នុងរមណីយដ្ឋានទាំងពីរនាថ្ងៃអនាគត។ ក្រៅពីនេះ ក្រុមការងារមកពីមហាវិទ្យាល័យវារីសាស្រ្តក៏បានជួយតម្លើងឧបករណ៍ត្រង់ទឹកភ្លៀងនិងសីតុណ្ហភាព ដើម្បីប្រមូលទិន្នន័យកម្ពស់ទឹកភ្លើង និងសីតុណ្ហភាពក្នុងរមណីយដ្ឋានប្រាសាទកោះកេរដែរ។