6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ដំណើរចុះពិនិត្យអំពីលទ្ធភាពតម្លើងអង់តែនទូរស័ព្ទ នៅរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ

Saturday, February 25, 2023

នារសៀលថ្ងៃសៅរ៍ ៦កើត ខែផល្គុន ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម ជំទាវអនុរដ្ឋលេខាធិការ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះពិនិត្យអំពីលទ្ធភាពតម្លើងអង់តែនសេវាទូរស័ព្ទ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងគោលបំណងដើម្បីផ្តល់សេវាទូរស័ព្ទសម្រាប់ប្រើប្រាស់ក្នុងរមណីយដ្ឋានទាំងពីរ ទន្ទឹមនឹងនេះក្រុមការងារក៏បានពិនិត្យឱ្យបានយ៉ាងលម្អិតចំពោះទីតាំងអង់តែនដែលគ្រោងនឹងតម្លើង ដើម្បីបញ្ជៀសសផលប៉ះពាល់ទៅលើទេសភាពវប្បធម៌របស់រមណីយដ្ឋានទាំងពីរ ពីការតម្លើងអង់តែននេះ។

តាមរយៈអង់តែននេះវាបានផ្តល់ភាពងាយស្រួលជាច្រើនដល់កិច្ចការងារអភិរក្សក្នុងរមណីយដ្ឋាន និងភ្ញៀវទេសចរក៏ដូចជាផ្តល់សេវាទូរស័ព្ទប្រើប្រាស់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទាំងពីរផងដែរ។

អត្ថបទ: យ៉ែម សារិទ្ធ
រូបភាព: ថាច់ ផានិត

Saturday, February 25, 2023