Friday, July 22, 2022
នៅថ្ងៃសុក្រ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៩៣នាក់ បានរៀបចំកម្មវិធីដាំឈើចំនួន២០០ដើម ក្នុងបរិវេណសាលារៀនវិទ្យាល័យខេមរតេជោ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបៃតង បណ្តុះស្មារតីដល់សិស្សានុសិស្ស អំពីគុណតម្លៃដើមឈើដល់បរិស្ថាន និងភពផែនដី។ កម្មវិធីនេះ បានសហការគាំទ្រដោយគម្រោងកសិកម្ម និងព្រៃឈើដែលឧបត្ថម្ភដោយមូលនិធិដាវីន (Darwin Initiative)។