6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កម្មវិធីដាំដើមឈើនៅវិទ្យាល័យស្រអែម

Thursday, August 4, 2022

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មន្ត្រីគម្រោងកសិកម្ម និងព្រៃឈើនៃអាជ្ញាធរជាតិព្រះវិហារដែលទទួលបានការឧបត្ថមពីមូលនិធិដាវិនអិនីធីអេធីវ(Darwin Initiative)បានចុះសម្របសម្រួលដាំកូនឈើ ៨ប្រភេទ ចំនួន៣០០ដើម ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យស្រអែម សរុបចំនួន ៥០០នាក់ ដែលស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គោលបំណងនៃកម្មវិធីដាំដើមឈើនេះគឺដើម្បីលើកកម្ពស់សោភ័ណភាព ផ្តល់ជាម្លប់ក្នុងបរិវេណវិទ្យាល័យ និងបណ្ដុះគំនិតសិស្សានុសិស្សឱ្យចេះស្រលាញ់ និងការពារដើមឈើ ក៏ដូចជាបរិស្ថានស្អាត។

Thursday, August 4, 2022