6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង ការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍

Tuesday, July 11, 2023

ថ្ងៃអង្គារ ៩ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំមានកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង “Safeguarding World Heritage Site Archives in South-East Asia” ជាមួយលោក Andrew Henderson (International Documentary Heritage Expert) នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ។

គម្រោងនេះពិភាក្សាពីការបង្កើតបណ្ដាញគ្រប់គ្រងឯកសារ រក្សាទុកទិន្នន័យ និងគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ បានពិភាក្សាពីការគ្រប់គ្រងឯកសារគម្រោង ប្លង់ រូបថត​ វីដេអូឯកសារ​ កំណត់ហេតុប្រចាំថ្ងៃ និងរបាយការណ៍បច្ចេកទេសតាមនាយកដ្ឋាននីមួយៗ ដើម្បីរក្សាទុកក្នុងបណ្ណសារដែលគ្រោងរៀបចំនៅពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ស្វែងរកឯកសារ។ ក្រោយពីកិច្ចប្រជុំរួចលោក Andrew Henderson បានចុះត្រួតពិនិត្យទីតាំងរក្សាទុកឯកសារតាមនាយកដ្ឋានមួយចំនួនដូចជានាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល​ និងតម្កល់ឯកសារ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចជាដើម។

បន្ទាប់មកអ្នកជំនាញការបានអញ្ជើញទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ។

Tuesday, July 11, 2023