6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កម្មវិធីទស្សនកិច្ចសិក្សារបស់សាមណនិស្សិត និងនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

Sunday, July 24, 2022

ថ្ងៃអាទិត្យ ១២រោច ខែអាសាឍ​ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិ ព្រះវិហារទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរដឹកនាំប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តី ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សមណនិស្សិត និងនិស្សិតឆ្នាំទី៤ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលមកពីសារខាភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣០៨ អង្គ/នាក់ ដឹកនាំដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ផេង សំអឿន និងមន្ត្រីក្រោមឱវាទបានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រ ការគ្រប់គ្រង ការងារអភិរក្សប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងបានដឹកនាំសមណនិស្សិត និងនិស្សិតទៅទស្សនាប្រាសាទសំខាន់ៗមួយចំនួនដូចជា៖ ប្រាសាទប្រាំ ប្រាសាទខ្នារ ត្រពាំងអង្គខ្នារ និងក្រុមប្រាសាទធំ។ ចុងបញ្ចប់នៃកម្មវិធីទស្សនកិច្ចសិក្សា សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សព្វព្រះទ័យប្រគល់លិខិតថ្លែងអំណរគុណ ដល់អាជ្ញាធរជាតិព្រះវិហារដែលបានសហការ និងសម្របសម្រួលក្នុងកម្មវិធីចុះទស្សនកិច្ចនេះប្រកបដោយភាពប្រសើរ និងភាពស្និទ្ធស្នាល។

អត្ថបទ និងរូបភាព៖ ថាច់ ផានិត

Sunday, July 24, 2022