3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កម្មវិធីបិទវគ្គបណ្តុះបណ្តាលប្រយោល ផ្នែកម្ហូបអាហារ និងភេសជ្ជៈ

Wednesday, August 24, 2022

ល្ងាចថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក វ៉ា គឹមសុង មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានចូលរួមបិទវគ្គបណ្តុះបណ្តាលប្រយោល "ផ្នែកម្ហូបអាហារ និងភេសជ្ជៈ" ដែលដឹកនាំដោយលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំស្រអែម នាយកវិទ្យាល័យស្រអែម និងម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន ក្នុងតំបន់ស្រអែមសរុបចំនួន ២០រូប ក្រោមកិច្ចសហប្រតិបត្តិការពីគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ (Swisscontact) ក្នុងគោលបំណងដើម្បីផ្តល់ជាចំណេះដឹងក្នុង ការបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឲ្យមានស្តង់ដាសម្រាប់ទទួលភ្ញៀវទេសចរ ដល់ម្ចាស់/អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការនៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារព្រះវិហារជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

Wednesday, August 24, 2022