ថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយស និងមេដាយការងារជូន ថ្នាក់ដឹកនាំស្រុកគូលេន មន្រ្តី សន្តិសុខអភិរក្ស ភ្នាក់ងារទេសចរណ៍ បរិស្ថានុរក្ស នៅបរិវេណស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រឹទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងមានការចួលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីមកពីអាជ្ញាធរជាតិព្រះវិហារ មន្ទីរជំនាញក្នុងខេត្ត អង្គភាពស្រុក និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណជាង១៥០នាក់។
បន្ទាប់ពីបញ្ចប់ គណៈអធិបតី សមាជិក សមាជិការនៃអង្គពិធីក៏បានទទួលអាហារសាមគ្គីប្រកបដោយភាពស្និតស្នាល។