3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ការចុះពិនិត្យតាមដាន និងពិភាក្សា​លេីការងារគម្រោងអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Tuesday, July 26, 2022

នៅថ្ងៃអង្គារ​ ១៣រោច ខែអាសាឍ​ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយលោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញមកពិនិត្យតាមដាន និងពិភាក្សាគម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងដំណេីរការអនុវត្តការងារមួយចំនួនមានដូចខាងក្រោម ៖
- ចុះត្រួតពិនិត្យទីតាំងបន្សុទ្ធទឹក​ចេញពីបរិយាកាសសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងសហគមន៍កោះកេរ​
- ពិនិត្យទីតាំងជាក់ស្តែង​ លេីដីលំនៅដ្ឋានដែលមានផលប៉ះពាល់ដល់ប្រាសាទក្នុងភូមិកោះកេរ និងតំបន់ការពារទី១ខាងជើងប្រាសាទធំ
- ចុះពិនិត្យ​ និងពិភាក្សាលេីផែនការអភិរក្ស​ ជួសជុលប្រាសាទក្រហម​ និងប្រាសាទក្រចាប់​
- ពិនិត្យ​ និងពិភាក្សា​លេីកគម្រោងផែនការក្នុងការរៀបចំផ្លូវថ្មើរជើងសម្រាប់ភ្ញៀវទេសចរក្នុងបរិវេណប្រាសាទធំ​។

អត្ថបទ និងរូបភាព ៖ ថាច់ ផានិត

Tuesday, July 26, 2022