ថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក សេង ណុន មន្ត្រី នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញស្តីពីទេសចរណ៍សហគមន៍ ដល់សិស្សវិ.ហ៊ុន សែនជាំក្សាន្ដ ដែលដឹកដោយលោកគ្រូ ឡាយ សារ៉ាត់ ដើម្បីត្រៀមប្រកួតជម្រុះជុំទី២ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ក្រោមប្រធានបទប្រជាពលរដ្ឋនៅមូលដ្ឋានមានតួនាទីចម្បងនៅក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍សហគមន៍ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។