នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ កាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៥នេះ បានអនុវត្តកម្មវិធីពង្រឹងតួនាទីភារកិច្ច និងការដោះស្រាយបញ្ហា ដល់ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស និងពលករជំនាញ ដែលបម្រើការងារនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដឹកនាំដោយឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ និងភ្នាក់ងារទេសចរសរុប៣៤រូប។