6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ការប្រទះឃើញនូវបំណែកឧបករណ៍ប្រើប្រាស់ជាលោហៈ(ថូ ឬក្អម)នៅក្បែរប្រាសាទតូច

Friday, May 20, 2022

នៅថ្ងៃសុក្រ ៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបានប្រទះឃើញនូវបំណែកឧបករណ៍ប្រើប្រាស់ជាលោហៈ(ថូ ឬក្អម)នៅក្បែរប្រាសាទតូច នៅជើងភ្នំប្រាសាទព្រះវិហារក្នុងតំបន់ការពារទី២ រមណីយដ្ឋានប្រាសាទព្រះវិហារ។ វត្ថុសិល្បៈជាឧបករណ៍អំពីលោហៈដែលប្រទះឃើញនេះ មានបំណែកក មានទំហំ ៦សង់ទីម៉ែត្រ x ១១សង់ទីម៉ែត្រ និងបំណែកតួខ្លួនមានកម្ពស់ ១២សង់ទីម៉ែត្រ ហើយនៅលើបំណែកតួខ្លួនមានចារអក្សរមួយបន្ទាត់ដែលតាមអ្នកជំនាញភាសាវិទ្យាបានកំណត់ថាជាអក្សរសិ្ថតនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ដែលជាវត្ថុជាដង្វាយចំពោះទេពភៃសជ្យគុរុ ដែលមានតម្កល់នៅក្នុងអរោគ្យសាលា ឬប្រាសាទតូចដែលជាហោបន់ស្រន់របស់មន្ទីរពេទ្យ។ ការប្រទះឃើញនូវឧបករណ៍អំពីលោហៈខាងលើគឺជាទិន្នន័យមួយយ៉ាងសំខាន់នៅក្នុងសិក្សាស្រាវជ្រាវអំពីអរោគ្យសាលានៅតំបន់ប្រាសាទព្រះវិហារបន្ថែមទៀត ក៏ដើម្បីរក្សាទុក និងតាំងបង្ហាញនៅក្នុងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

អត្ថបទ និងរូបភាព៖ ជុំ ភិរម្យ

Friday, May 20, 2022