6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ការផ្សព្វផ្សាយស្តីពីប្រាក់សោធន និងការបង់វិភាគទាន ជូនដល់មន្រ្តី ឆ្មាំ ពលករ ភ្នាក់ងារទេសចរណ៍ នៅរមណីយដ្ឋានប្រាសាទកោះកេរ

Friday, October 28, 2022

ថ្ងៃសុក្រ ៤ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារសហការជាមួយមន្ត្រីជំនាញ ប ស ស បានរៀបចំធ្វើបទបង្ហាញផ្សព្វផ្សាយស្តីពីផ្នែកប្រាក់សោធន ការបង់វិភាគទាន និងអត្ថប្រយោជន៍នានា ដែលកម្មករនិយោជិត ទទួលបាន ព្រមទាំងនីតិវិធីផ្សេងៗ ក្នុងដំណើរការងារជាមួយបេឡាជាតិសុន្តិសុខសង្គម ជូនទៅដល់ មន្រ្តី ឆ្នាំ ពលករ ភ្នាក់ងារទេសចរណ៍សរុបចំនួន ៧៨នាក់។ ចំពោះការបង់វិភាគទាន ៤ % អាជ្ញាធរជាតិព្រះវិហារ បានបង់វិភាគទានជូនបីខែ គឺគិតចាប់ពីខែតុលា វិច្ឆិការ ធ្នូ ឆ្នាំ២០២២ ដោយឡែកនៅឆ្នាំបន្តបន្ទាប់បុគ្គលិកដែលអាយុក្រោម ៦០ ឆ្នាំ ដែលកុំពុងបម្រើការងារត្រូវបង់វិភាគទានដោយខ្លួនឯងចំនួន ២% ហើយ២% ទៀតជាបន្ទុករបស់អាជ្ញាធរជាតិព្រះវិហារ។ ក្រោយពីចប់នៃការធ្វើបទបង្ហាញរួចមក មន្រ្តី ឆ្មាំ ពលករ ភ្នាក់ងារទេសចរណ៍ បានសម្តែងសេចក្តីត្រេកអរជាខ្លាំងដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ ជាពិសេសពួកគាត់ទទួលបានប្រាក់សោធន ដូចមន្រ្តីរាជការសាធារណៈដែរ។

អត្ថបទ : សិត ជួន

រូបភាព : ថាច់ ផានិត

Friday, October 28, 2022