6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ក្រុមការងារចម្រុះរៀបចំសណ្តាប់ធ្នាប់នៅបរិវេណលើភ្នំប្រាសាទព្រះវិហារ

Friday, April 2, 2021

ថ្ងៃសុក្រ ៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំតំបន់ប្រាសាទព្រះវិហារ និងជាប្រធានក្រុមការងារចម្រុះ ដោយមានការចូលរួមសហការពី ឯកឧត្តម យ៉ោក វណ្ណាលុច្ស ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ ឯកឧត្តម ថុល សុវណ្ណ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសប្រាសាទព្រះវិហារ ព្រមទាំងមានសមាសភាពចូលរួមពីនគរបាលការពារបេតិកភណ្ឌប្រចាំទិសប្រាសាទព្រះវិហារ នគរបាលទេសចរណ៍ប្រចាំទិសប្រាសាទព្រះវិហារ នគរបាលការពារព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ ប្រធានឆ្មាំ-ពលករដែលប្រចាំការនៅលើភ្នំប្រាសាទព្រះវិហារ ដើម្បីប្រជុំផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់ក្រុមការងារចម្រុះ​ និងក្រុមការងារប្រតិបត្តិផ្ទាល់​ ដេីម្បីរៀបចំសណ្តាប់ធ្នាប់នៅបរិវេណលើភ្នំប្រាសាទព្រះវិហារ។

Friday, April 2, 2021