6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-ព្រះវិហារ បានបន្ដចុះត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ

Tuesday, September 20, 2022

ថ្ងៃអង្គារ ១០ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ អ្នកជំនាញការអាដហុកអាយស៊ីស៊ី-ព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ បានបន្តចុះត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហាររួមមាន :

⁃ ការស្នើសុំសាងសង់ស្ពានភ្ជាប់ស្ពានហាលខាងលិចគោបុរៈទី៥ ទល់មុខបញ្ជរត្រួតពិនិត្យលើភ្នំ

⁃ ការត្រួតពិនិត្យការងារអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី៣ ថ្នាក់ទី៦-៧

⁃ ពិភាក្សា និងការផ្ដល់អនុសាសន៍ល្អៗទៅលើការងារជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី៤ ថ្នាក់ទី១១-១៤

⁃ ពិភាក្សាការធ្វើកំណាយសិក្សាគ្រឹះនៃគោបុរៈទី៥ និងទីតាំងតម្កល់ចម្លាក់

⁃ ការស្នើសុំជួសជុលជណ្ដើរឈើដែលពុកផុយនៅចន្លោះគោបុរៈទី៤-៥ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ

⁃ ការត្រួតពិនិត្យពីលទ្ធផលនៃទល់ទ្រធ្នឹម និងការរៀបចំសុវត្ថិភាពថ្មនៅគោបុរៈទី៤

⁃ ការស្នើសុំជួសជុលខឿននៃស្ពានហាលគោបុរៈទី២ ប៉ែកខាងលិចឆៀងខាងជើង

⁃ ពិភាក្សាពីការរៀបចំប្រព័ន្ធរំដោះផ្លូវទឹកក្នុងគោបុរៈទី១

⁃ ការស្នើសុំរៀបចំ platform នៅពើយតាឌី ឲ្យមានសណ្ដាប់ធ្នាប់ល្អដើម្បីភាពងាយស្រួលដល់ភ្ញៀវទេសចរ

⁃ ពិភាក្សាពីសាងសង់វង់ទស្សនាថ្មី

⁃ ការត្រួតពិនិត្យ និងពិភាក្សាការសាងសង់អគារបដិសណ្ឋារកិច្ចនៅមុខសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ

Tuesday, September 20, 2022