ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញ ឆ្នាំ២០២២ គណៈប្រតិភូនៃសន្និសីទអន្តរជាតិស្តីពីកិច្ចការពារ និងទប់ស្កាត់ចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ មកពីតំបន់អាស៊ីអឺរ៉ុប និងសហរដ្ឋអាមេរិកអញ្ជើញមកទស្សនកិច្ចនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទក្រចាប់ ប្រាសាទចិន និងក្រុមប្រាសាទធំ ដោយមានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារ។ គណ:ប្រតិភូក៏បានស្តាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃអាជ្ញាធរជាតិព្រះវិហារអំពីប្រវត្តិ និងតម្លៃរមណីយដ្ឋានកោះកេរ។
អត្ថបទ និង រូបភាព ៖ ថាច់ ផានិត