ថ្ងៃអង្គារ ២ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោកអនុប្រធាននាយកដ្ឋាន បានចុះទៅលើកទឹកចិត្តមន្ត្រី និងពលករដែលបានចុះទៅកម្មសិក្សាជាមួយមន្រ្តីអាជ្ញាធរជាតិសំបូរព្រៃគុកក្នុងការជួសជុលប្រាសាទឥដ្ឋនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ ក្នុងពេលនោះ ឯកឧត្តម គង់ ពុទ្ធិការ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិសំបូរព្រៃគុកដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្ហាញ និងផ្ដល់បច្ចេកទេសក្នុងការជួសជុលប្រាសាទឥដ្ឋដល់មន្ត្រី និងពលករអាជ្ញាធរជាតិព្រះវិហារដែលកំពុងអនុវត្តការងារនៅទីនោះអោយខិតខំរៀនសូត្រដោយយកចិត្តដាក់ខ្ពស់ដើម្បីយកចំណេះដឹងទៅអនុវត្តការងារនៅរមណីយដ្ឋានប្រាសាទកោះកេរ នាពេលខាងមុខ។ សូមរំលឹកផងដែរថា កាលពី ដើមខែឧសភា ឆ្នាំ២០២២ អាជ្ញាធរជាតិ ព្រះវិហារបានបញ្ជូនមន្ត្រី និងពលករចំនួន ៦រូប អោយទៅរៀនអំពីជំនាញជួសជុល និង អភិរក្សប្រាសាទឥដ្ឋតំបន់អង្គរ និងសំបូរព្រៃគុក។
អត្ថបទ និងរូបភាព៖ អ៊ា ដារិទ្ធ