3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីក្នុងការអនុវត្តបទល្មើស ដល់សន្តិសុខអភិរក្ស ប្រចាំ រមណីយដ្ឋានទាំងប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

Saturday, December 14, 2024

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីនីតិវិធីក្នុងការអនុវត្តបទល្មើស ដល់សន្តិសុខអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដោយមានការសហការពីលោកមាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ជាគ្រូបង្គោល និងមានការចូលរួមពីសន្តិសុខអភិរក្ស ព្រមទាំងមន្រ្តីនៃនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិព្រះវិហារសរុបចំនួន៣១រូប។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹងដល់សន្តិសុខអភិរក្សលើការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ នីតិវិធីនៃការកសាងសំណុំរឿងបញ្ជូនស្ថាប័នអយ្យការ នីតិវិធីនៃការចូលរួមសវនាការ និងការអនុវត្តសាលក្រមឬ សាលដីការស្ថាពរ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអ.ជ.ព.វ បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចូលរួម និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ សូមយកចំណេះដឹងទាំងនេះទៅអនុវត្តឱ្យបានច្បាស់លាស់ ម៉ឹងម៉ាត់ស្របតាមលើកិច្ចការអភិរក្សធនធានធម្មជាតិក្នុងរមណីយដ្ឋានទាំងពីរប្រកបដោយប្រសិទ្ធភាព។

 

Saturday, December 14, 2024