6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

Monday, May 22, 2023

ថ្ងៃចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានទទួលស្វាគមន៍ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា និងសហការី ក្នុងការទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងទេសចរណ៍នៅតំបន់អង្គរនិងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដឹកនាំដោយ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ ដែលមានការចូលរួមពី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងមន្រ្តីសរុបចំនួន ១០នាក់។

ក្រុមការងារទេសចរណ៍នៃអាជ្ញាធរទាំងពីរបានចែករំលែកផ្លាស់ប្តូរបទពិសោធន៍ការរៀបចំគោលដៅទេសចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ រៀបចំផ្លូវទស្សនាដែលមានសុវត្ថិភាពសម្រាប់ភ្លៀវទេសចរ ការរៀបចំដាក់ស្លាកសញ្ញាបន្ថែម ការកំណត់ពេលវេលាទស្សនា និងកំណត់ទីតាំងដែលចាំបាច់សម្រាប់បង្ហាញភ្ញៀវទេសចរ។

Monday, May 22, 2023