3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ទស្សនកិច្ចសិក្សារបស់និស្សិត និងសាស្រ្តាចារ្យមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅរមណីយដ្ឋានប្រាសាទកោះកេរ

Thursday, June 1, 2023

នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ សាស្រ្តាចារ្យ និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា ជំនាន់ទី៣១ ទី៣២ និងជំនាន់ទី៣៣ ចំនួន៧០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលដឹកនាំដោយលោកស្រី យ៉ង់ រតនា ព្រឹទ្ធបុរសមហាវិទ្យាល័យបុរាណវិទ្យា ដោយមានការសម្របសម្រួលពន្យល់ ធ្វើបទបង្ហាញដោយលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងលោក ភិន ភក្តី អនុប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា បានពន្យល់អំពីបរិបទទូទៅ ប្រវត្តិសាស្រ្ត ប្រព័ន្ធធារាសាស្រ្តបុរាណ និងទស្សនាប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទក្រហម ប្រាសាទរួម ប្រាសាទប្រាង្គ ប្រាសាទលិង្គទី១ ប្រាសាទក្រចាប់ ប្រាសាទខ្នារ ត្រពាំងអង្គខ្នារ ប្រាសាទប្រាំ។ ជាចុងបញ្ចប់លោកស្រី យ៉ង់ រតនា និងលោកសាស្រ្តចារ្យបានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរជាតិព្រះវិហារ ដែលបានសម្របសម្រួលក្នុងដំណើរទស្សនកិច្ចសិក្សារបស់សាស្រ្តាចារ្យ និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា ដំណើរការដោយរលូន និងសេចក្តីរីករាយ។

Thursday, June 1, 2023