3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

អាជ្ញាធរជាតិព្រះវិហារ ប្រារព្វពិធីអបអរការបើកការដ្ឋានព្រែកជីកប្រវត្តិសាស្រ្តហ្វូណនតេជោ

Monday, August 5, 2024

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ភ្នាក់ងារទេសចរណ៍ ពលករជំនាញ សន្តិសុខអភិរក្សទាំងអស់នៃអាជ្ញាធរជាតិព្រះវិហារ និងមានការនិមន្តចូលរួម និងចូលរួមពីព្រះសង្ឃ យាយជីតាជី អាជ្ញាធរមូលដ្ឋានឃុំស្រអែម សិស្សានុសិស្ស ព្រមទាំងកងកម្លាំងប្រដាប់ឈរជើងនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ សរុបប្រមាណ​ ២០០នាក បានរៀបចំពិធីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា​ នៅមុខសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ជម្រាបជូនអង្គពិធីអំពីគម្រោងព្រែកជីកប្រវត្តិសាស្រ្តហ្វូណនតេជោនេះ ជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតដ៏ឧត្តុងឧត្តម និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំអនុវត្តផ្ទាល់ប្រកបដោយថាមពលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមអគ្គនាយក ក៏បានបង្ហាញអំពីសារប្រយោជន៍សំខាន់ៗនៃព្រែកជីកហ្វូណនតេជោ សំដៅបម្រើប្រយោជន៍សេដ្ឋកិច្ច សង្គមជាតិកម្ពុជាដ៏ធំធេង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅអមសងខាងដងព្រែកថែមទៀត។ ឯកឧត្តមបញ្ជាក់ទៀតថា អនុវត្តគម្រោងព្រែកជីកនេះ បានបង្ហាញឲ្យឃើញអំពីសុខសន្តិភាព ស្ថេរភាព និងល្បឿននៃការអភិវឌ្ឍសង្គមកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

Monday, August 5, 2024