ថ្ងៃពុធ ទី១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា និងមន្រ្តីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលារៀនអង្គការ Toutes l’école ហេបភីច័ន្ទតារានារីព្រែកថ្មី មកធ្វើទស្សនៈកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងគោលបំណងពង្រីកចំណេះដឹងទូទៅទាក់ទងនឹងប្រវត្តិសាស្រ្តរបស់រាជធានីកោះកេរ ទៅដល់សិស្សានុសិស្ស និងជួយរួមចំណែកលើកតម្លៃបេតិកភ័ណ្ឌរស់ របស់រមណីយដ្ឋានប្រាសាទកោះកេរ។
ជាមួយគ្នានេះដែរ ក្រុមសិស្សានុសិស្ស ក៏បានបោះតង់សម្រាករយៈពេល២យប់ នៅស្នាក់ការរបស់អាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ហើយអំទ្បុងពេលរាត្រី ក្រុមការងារអាជ្ញាធរជាតិព្រះវិហារ បានផ្សព្វផ្សាយទៅដល់សិស្ស តាមរយៈការចាក់បញ្ចាំងនូវកម្រងវីដេអូអំពីរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។