6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

Development

កម្មវិធីបណ្តុះបណ្តាលបំណិនជីវិតស្តីពី ការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ

Wednesday, July 17, 2024 00:00 AM

នៅថ្ងៃពុធ ១២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃសួនដំណាំគ្រួសារដល់ប្រជាជននៅភូមិកោះកេរចំនួន២០នាក់។

កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពីបច្ចេកទេសរៀបចំសួនដំណាំជាលក្ខណៈគ្រួសារមានដូចជា ការជ្រើសរើសទីតាំង និងរៀបចំសួន ការផលិតជីកំប៉ុស្តិ៍ ការផលិតថ្នាំកសិកម្មធម្មជាតិ បច្ចេកទេសដាំដុះបន្លែ និងឈើហូបផ្លែជាដើម។ បន្ថែមពីនេះក្រុមការងារក៏បានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួម រួមមាន៖ ឯកសារបច្ចេកទេសស្តីពីការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ ផ្តល់កូនល្ហុងចំនួន៤៥ដើម កូនចេកចម្រុះចំនួន៥៥ដើម និងពូជបន្លែចម្រុះចំនួន៨មុខ ។

ក្រោយពីបណ្តុះបណ្តាលរួច ប្រជាជនទទួលបានមូលដ្ឋានចំណេះដឹងក្នុងការដាំដុះបន្លែ និងឈើហូបផ្លែ ការការពារសត្វល្អិតបំផ្លាញដំណាំ និងការប្តេជ្ញាចិត្តបង្កើតសួនដំណាំនៅតាមគេហដ្ឋានរៀងៗខ្លួន ដើម្បីឱ្យគ្រួសារពួកគាត់មានសុខភាពល្អ កាត់បន្ថយកង្វះខាតផ្នែកអាហាររូបត្ថម្ភ និងបង្កើនសេដ្ឋកិច្ចគ្រួសារផងដែរ។

អត្ថបទ៖ ឃន់ វិច្ឆិកា

រូបភាព៖ លី ពុទ្ធា

Wednesday, July 17, 2024