3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

កម្មវិធីបណ្តុះបណ្តាលបំណិនជីវិតស្តីពីការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ

Thursday, August 8, 2024 00:00 AM

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃសួនដំណាំគ្រួសារដល់ប្រជាជននៅភូមិកោះកេរ (លើកទីពីរ) មានប្រជាជន ចូលរួមចំនួន២៦នាក់។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពីបច្ចេកទេសរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ ការផលិតជីកំប៉ុស ការផលិតថ្នាំកសិកម្មធម្មជាតិ បច្ចេកទេសដាំដុះបន្លែ និងឈើហូបផ្លែ។ ក្រុមការងារបានចែក៖ (១)ឯកសារបច្ចេកទេសស្តីពីការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ (២)កូនត្រាប់ចំនួន១៥០ដើម (៣)កូនម្ទេសចំនួន៣០០ដើម និង(៤)ពូជបន្លែចម្រុះចំនួន៧មុខ។ ក្រោយពីបណ្តុះបណ្តាលរួច ប្រជាជនមានការប្តេជ្ញាចិត្តបង្កើតសួនដំណាំនៅតាមគេហដ្ឋានរៀងៗខ្លួន ដើម្បីឱ្យគ្រួសារពួកគាត់មានបន្លែ និងផ្លែឈើសុវត្ថិភាពបរិភោគ កាត់បន្ថយការចំណាយ និងបង្កើនសេដ្ឋកិច្ចគ្រួសារផងដែរ។

អត្ថបទ និងរូបភាព៖ មាន រ៉ា

Thursday, August 8, 2024