កាលពីថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារបានរៀបចំដំឡើងស្លាកសញ្ញា វង់ទស្សនាប្រាសាទព្រះវិហារ ដើម្បីភាពងាយស្រួល និងផ្តល់ចំណេះដឹង ដល់អ្នកទេសចរ ក្នុងពេលទស្សនានៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។