3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

វគ្គបណ្ដុះបណ្ដាលជំនាញលើការអភិរក្ស និងជួសជុលថ្មភក់នៅរមណីយដ្ឋានប្រាសាទកោះកេរ

Saturday, November 22, 2025 00:00 AM

ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដែលគាំទ្រដោយមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សវប្បធម៌ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសជួសជុលថ្មភក់ និងសម្រង់ប្លង់សំណង់ប្រាសាទ ដល់ពលករចំនួន១០រូប ក្នុងនោះពលករគម្រោងអភិរក្ស និងជួសជុលជណ្តើរខាងជើងចំនួន៦រូប និងពលករអាជ្ញាធរជាតិព្រះវិហារប្រចាំនៅកោះកេរចំនួន៤រូប។ វគ្គបណ្តុះបណ្តាលនេះរៀបចំនៅរមណីយដ្ឋានប្រាសាទកោះកេរ និងបង្រៀនដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ។ គោលបំណងសំខាន់នៅក្នុងវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីលើកកម្ពស់សមត្ថភាពដល់ពលករគម្រោង និងពលករអាជ្ញាធរជាតិព្រះវិហារ លើការកសាងឯកសារ វិធីសាស្រ្តជួសជុល និងរបៀបប្រើសម្ភារៈជួសជុលថ្មភក់ដែលមានក្បាច់ចម្លាក់។

Saturday, November 22, 2025