កម្មវិធីបណ្តុះបណ្តាលស្តីពី ការបដិសណ្ឋារកិច្ច និងតួនាទីភារកិច្ចភ្នាក់ងារទេសចរ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ
ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានអភិឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការបដិសណ្ឋារកិច្ច និងតួនាទីភារកិច្ចភ្នាក់ងារទេសចរ ក្រោមអធិបតីភាពឯកឧត្តមអគ្គនាយករង ឃូ អៀងហួត និង មានសិក្ខាកាមចូលរួមចំនួន៥៧នាក់រួមមាន មន្ត្រី បុគ្គលិក កម្មករជំនាញ នគរបាលទេសចរ និងនគរបាលបេតិកភណ្ឌ។ វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកចំណេះដឹងដោយ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ និងមន្រ្តីជំនាញផ្នែកទេសចរណ៍មកពីអាជ្ញាធរជាតិអប្សរា ក្នុងនោះមានប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ ១.កិច្ចការអភិរក្ស និងថែទាំប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ២.បដិមាដែលបាត់បង់តាមប្រាសាទនានានៅរមណីយដ្ឋានប្រាសាទកោះកេរ និងការទាមទារត្រលប់មកវិញ
៣.ការគ្រប់គ្រងភ្នាក់ងារទេសចរ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ៤.បដិសណ្ឋារកិច្ចក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទទួលបាននូវចំណេះដឹងជាច្រើនអំពី តម្លៃប្រាសាទនិងរូបបដិមាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ បញ្ហា នានាដែលកើតមានដល់ភ្ញៀវទេសចរនិងប្រាសាទ និងដំណោះស្រាយ។