ថ្ងៃសៅរ៍១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំអប់រំផ្សព្វផ្សាយអំពីការទុកដាក់សំរាមនៅឱ្យបានត្រឹមត្រូវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃអនុវិទ្យាល័យហ៊ុន សែនស្រះក្តុល និងសាលាបឋមសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រះក្ដុល ស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុបចំនួន១៧៧នាក់ ។
ការផ្សព្វផ្សាយនេះគឺដើម្បីបញ្ជ្រាបផលប៉ះពាល់នៃសំរាម ចំណេះដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះនិងទីសាធារណៈ និងរក្សាបាននូវបរិស្ថានស្អាត។