6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការអភិវឌ្ឍន៍

រៀបចំសោភណ្ឌភាព ទួលបុរាណលើភ្នំប្រាសាទព្រះវិហារ

Tuesday, August 8, 2023 08:45 AM

លើភ្នំប្រាសាទព្រះវិហារបន្ទាប់ពីមានភ្លៀងធ្លាក់ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមការងារអាជ្ញាធរជាតិព្រះវិហារមានសង្កេតឃើញថាមានការហូច្រោះដីនៅទីតាំងបុរាណដ្ឋានមួយចំនួន ក្នុងនោះក៏មានទួលបុរាណផងដែរ។ ជាកាពិតណាស់នៅកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះមានការហូរច្រោះដី ដែលបណ្ដាលអោយបាត់បង់តម្លៃ និងសោភណ្ឌភាពនៃទួលបុរាណ។ ដើម្បីលើទប់ស្កាត់ការហូរច្រោះដីនៅទីតាំងទួលបុរាណក្រុមការងារអាជា្ញធរជាតិព្រះវិហារបានរៀបចំប្រព័ន្ធបង្ហូរទឹកនៅជុំវិញទួលបុរាណ ក្នុងគោលបំណងកាត់បន្ថយបរិមាណទឹកហូរពីលើភ្នំកាត់ទួលបុរាណ និងបានធ្វើការចាក់បំពេញដី និងដាំស្មៅឡើងវិញផងដែរ។ សរុបរួមមកការរៀបចំសោភណ្ឌភាពទួលបុរាណលើភ្នំប្រាសាទព្រះវិហារឡើងវិញ ក្នុងគោលបំណងលើកតម្លៃ និងអភិរក្សទីតាំងទួលបុរាណ ដែលធ្លាប់មានស្លាកស្នាមប្រជាជនរស់នៅតាំងពីសម័យអង្គរមកម្លេះ។

Tuesday, August 8, 2023