3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

ព្រឹត្តិការណ៍ដាំដើមក្ងោក ៤០០ ដើម តាមដងផ្លូវចូលរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា

Thursday, July 9, 2026 00:00 AM

ដើម្បីចូលរួមអបអរសាទរ រុក្ខទិវា ៩ កក្កដា និងលើកកម្ពស់សោភណភាពបរិស្ថាន អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំយុទ្ធនាការដាំកូនឈើរួមគ្នា ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «រួមគ្នាដាំឈើដើម្បីបរិស្ថានស្រស់បំព្រងក្នុងសហគមន៍យើង»។

នៅក្នុងព្រឹត្តិការណ៍នេះ​ ដើមក្ងោកចំនួន ៤០០ ដើម ត្រូវបានដាំលម្អជាជួរតាមសងខាងដងផ្លូវចាប់ពីរង្វង់មូលស្រអែមឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ។ ការដាំឈើនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចតាមទម្លាប់នោះទេ ប៉ុន្តែវាជាការវិនិយោគលើធម្មជាតិ ដើម្បីភាពស្រស់បំព្រង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពសម្រាប់ថ្ងៃអនាគត។

 

Thursday, July 9, 2026