3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Development

កូនឈើលម្អ ចំនួន៥០០ដើម ត្រូវបានដាំតាមផ្លូវចូលរមណីយដ្ឋានកោះកេរ ក្នុងថ្ងៃរុក្ខទិវា ៩ កក្កដា

Thursday, July 9, 2026 00:00 AM

ដើម្បី​​ចូលរួមអបអរសាទររុក្ខទិវា នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអង្គភាពពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន សរុបចំនួន ៥០នាក់ រៀបចំពិធីដាំកូនឈើ ចំនួន៥០០ដើម អមសងខាងផ្លូវចូលរមណីយដ្ឋានកោះកេរ។ កម្មវិធីនេះគឺជាផ្នែកមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងស្តារព្រៃឈើឡើងវិញ ដើម្បីលើកកម្ពស់ទេសភាពនៅក្នុងរមណីយដ្ឋានកោះកេរ បង្កើនគម្របបៃតង ផ្តល់ជាម្លប់ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តក្នុងរមណីយដ្ឋាននេះផងដែរ។

 

Thursday, July 9, 2026