3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

អប់រំផ្សព្វផ្សាយអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងគុណតម្លៃនៃព្រៃឈើនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ

Wednesday, August 5, 2026 00:00 AM

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំអប់រំផ្សព្វផ្សាយអំពីការទុកដាក់សំរាមនៅឱ្យបានត្រឹមត្រូវ និងគុណតម្លៃនៃព្រៃឈើដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ស្រអែម និងសាលាបឋមសិក្សា ហ៊ុន សែន ស្រអែម ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុបចំនួន៧៣៨នាក់ ស្រីចំនួន២២៦នាក់ ។ ការអប់រំផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ចំនួន៣គឺ៖ ទី១)អប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស អំពីបញ្ហាសំរាមដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃ ទី២)បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះ និងទីសាធារណៈដើម្បីរក្សាបាននូវបរិស្ថានស្អាតក្នុងសហគមន៍រស់នៅរបស់ខ្លួន និងទី៣) បញ្រ្ជាបការយល់ដឹងអំពីគុណតម្លៃព្រៃឈើដល់បរិស្ថាន ការចូលរួមការពារ និងបម្រាមបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារ។

Wednesday, August 5, 2026