3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

ការចុះពិនិត្យការដាំដុះដំណាំកសិករនៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ក្រោយទទួលបានបទពិសោធន៍លើបច្ចេកទេសដាំដុះកន្លងទៅ

Thursday, July 9, 2026 00:00 AM

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ និងសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះពិនិត្យនៅទីតាំងរោងបន្លែរបស់កសិករក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ដោយផ្ទាល់ បន្ទាប់ពីបានបណ្តុះបណ្តាលនិងចែករំលែកការដាំដុះដំណាំតាមបែបបច្ចេកទេសកាលពីខែមេសាឆ្នាំ២០២៦កន្លងទៅ។

តាមរយៈការបង្ហាញ និងផ្លាស់ប្តូរមតិគ្នា ឃើញថាកសិករបានដាំដុះនិងថែទាំបានល្អ ដោយគោរពតាមបទដ្ឋានបច្ចេកទេសដែលបានរៀនកន្លងមក។ ទន្ទឹមនឹងនេះដែរ គ្រូបង្គោលបានលើកទឹកចិត្តដល់កសិករឱ្យបន្តសម្អាតស្មៅក្នុងសួនដំណាំ និងចេះតែងមែកបន្ថែមទៀតដើម្បីទទួលបានទិន្នផលដំណាំខ្ពស់។ បន្ថែមពីនេះ គ្រូបង្គោលបានសំណូមពរដល់កសិករទាំងអស់ឱ្យបន្តអនុវត្តបច្ចេកទេសដាំដុះនេះ និងចេះចែករំលែកបទពិសោធន៍ដាំដុះទៅវិញទៅមកក្នុងសហគមន៍ដើម្បីភាពរីកចម្រើន

ទាំងអស់គ្នា។

សូមបញ្ជាក់ថាកម្មវិធី​នេះ​ ជាការស្តារជីវភាពប្រជាជននៅក្នុងតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ​ ដែលភៀសសឹកដោយសារជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ។

 

Thursday, July 9, 2026