នៅថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក គឹម សំណាង ប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ និងលោក ខា ហោ អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក រួមទាំងមន្រ្តីអាជ្ញាធរជាតិព្រះវិហារពីររូបទៀតបានចុះចែកសម្ភារៈសិក្សាមានដូចជា សៀវភៅសរសេរ ប៊ិច និងកែវទឹកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាតាប្រាចំនួន ៥២នាក់ ដោយសិស្ស១នាក់ទទួលបានសៀវភៅសរសេរ២ក្បាល ប៊ិច២ដើម និងកែវទឹក១។ ក្នុងនោះផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃ អាជ្ញាធរជាតិព្រះវិហារក៏បានសហការជាមួយប្រជាជនភូមិតាប្រាកសាងបង្គន់អនាម័យ១ខ្នងមានចំនួន២បន្ទប់ និងដំឡើងស៊ីទែនចម្រោះទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ និងលាងដៃផងដែរ៕
អត្ថបទ និងរូបភាព៖ ឃន់ វិច្ឆិកា