6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការអភិវឌ្ឍន៍

ការចូលរួមអភិវឌ្ឍសហគមន៍នៅរមណី យដ្ឋានប្រាសាទកោះកេរនៅដើមត្រីមាសទី៤

Saturday, October 28, 2023 00:00 AM

ការចូលរួមអភិវឌ្ឍសហគមន៍នៅរមណីយដ្ឋានប្រាសាទកោះកេរនៅដើមត្រីមាសទី៤ ឆ្នាំ២០២៣នេះ ក្រុមការងារសហគមន៍របស់នាយកដ្ឋាន​គ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមននៃអាជ្ញាធរជាតិព្រះវិហារបានបន្តចូលរួមការងារអភិវឌ្ឍន៍សហគមន៍នៅរមណីយដ្ឋាន​ប្រាសាទកោះកេរទាំងបីភូមិ ដោយផ្តោតលើសកម្មភាពចាំបាច់មួយចំនួនដូចជា

១.បង្រៀនភាសាអង់គ្លេស
២.ការងារបណ្តុះបណ្តាលដាំដុះដំណាំ បន្លែ ឈើហូបផ្លែ ចកអាសូឡា(Azola) សម្រាប់ធ្វើជាចំណីសត្វ និងចិញ្ចឹមសត្វកម្រិតគ្រួសារ
៣.សម្របសម្រួលការផលិតទឹកស្អាត និង
៤.សម្របសម្រួលនិងដឹកនាំស្តារនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍។

ជាលទ្ធផលសម្រាប់ដើមត្រីមាសទី៤នេះ ក្រុមការងារទទួលបានលទ្ធផលដូចតទៅ ៖ ការងារបង្រៀនភាសាអង់គ្លេសដល់សិស្សានុសិស្សថ្នាក់ទី៤ ៥ និង៦នៃសាលាបឋមសិក្សាកោះកេរ រំចេក និងតាប្រា បានចំនួន៦ថ្នាក់មានសិស្សសរុបចំនួន ១៤២នាក់។ សហគមន៍បានទទួលនូវបទពិសោធន៍​លើការដាំដុះបន្លែ ឈើហូបផ្លែ និងទទួលកូនឈើហូបផ្លែចម្រុះចំនួន ៣៨២ដើម ស្មើនឹង ៣០គ្រួសារ។ ទន្ទឹមគ្នានេះ ក្រុមការងារបាន​បង្រៀន​បច្ចេកទេស​ផលិតវ៉ាក់សាំងធម្មជាតិសម្រាប់ការពារមាន់ឈឺ ឱ្យមាន់ឆាប់ធំធាត់លឿន និងចូលរួមសង់ទ្រុងមាន់ជាមួយសហគមន៍សរុបចំនួន ១៣គ្រួសារ។ ចំពោះការងារផលិតទឹកស្អាតសម្រាប់សហគមន៍ប្រើប្រាស់វិញ ក្រុមការងារបានសម្របសម្រួលជាមួយគណៈកម្មការគ្រប់គ្រង​ម៉ាស៊ីនផលិតទឹកស្អាតពីបរិយាកាស និងស្ថាប័នពាក់ព័ន្ធផ្សេងៗចំនួន ៧លើក ដើម្បីធានាបាននូវដំណើរការរបស់ម៉ាស៊ីនផលិតទឹកបានជាធម្មតា។

លើសពីនេះ ក្រុមការងារបានដឹកនាំប្រជាជនភូមិកោះកេរជួសជុលស្តារប្រឡាយរំដោះទឹកបានប្រវែង ២០ម៉ែត្រ ស្តារលូកាត់ផ្លូវប្រវែង ៧ម៉ែត្រ និងជួសជុលបឋមស្ពានឈើឆ្លងពីភូមិកោះកេរទៅសាលាបឋមសិក្សាកោះកេរឲ្យដំណើរការបានវិញ ដោយពិភាក្សា និងរៀបចំផែនការបន្តជួសជុល​ឡើងវិញនៅថ្ងៃខាងមុខ។ ទទ្ទឹមនឹងរដូវវស្សានេះមានទឹកគ្រប់គ្រាន់ ក្រុមការងារបានផ្តល់បច្ចេកទេសចិញ្ចឹមត្រី និងផ្តល់ពូជត្រីទីឡាព្យានិងត្រីឆ្ពិន​ចំនួន២៣១៧ក្បាលដល់ប្រជាជនចំនួន ២គ្រួសារដើម្បីចិញ្ចឹមនៅក្នុងស្រះមួយគ្រួសារ និងនៅក្នុងស្រែសន្ទុងមួយគ្រួសារ។

អត្ថបទ៖ ឃន់ វិច្ឆិកា

Saturday, October 28, 2023