អាជ្ញាធរជាតិព្រះវិហារបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៦/២៤៨ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦ ស្តីពីការបង្កើតអាជ្ញាធរជាតិ ដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ ហៅកាត់ “អ.ជ.ព.វ” ដែលជាគ្រឹះស្ថានសាធារណៈមួយប្រកបដោយបុគ្គលភាព គតិយុត្តិ មានស្វ័យភាព រដ្ឋបាលនិងហិរញ្ញវត្ថុ ស្ថិតនៅក្រោមអាណាព្យាបាលនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
តាមរយៈព្រះរាជក្រឹត្យលេខនស/រកត/០៤១៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បានផ្ទេររមណីយដ្ឋានប្រាសាទកោះកេរ ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ។ ក្នុងអំឡុងឆ្នាំ២០១៧ អាជ្ញាធរជាតិព្រះវិហារ ត្រូវបានផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២០៤ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានឈ្មោះថា អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍ រមណីយដ្ឋានវប្បធម៌ធម្មជាតិតំបន់ព្រះវិហារ សរសេរកាត់ជាភាសាខ្មែរ “អ.ជ.ព.វ.” ហៅកាត់ថា “អាជ្ញាធរជាតិព្រះវិហារ” និងជាភាសាអង់គ្លេស “National Authority for Preah Vihear” ហៅកាត់ថា “NAPV” ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមរយៈអនុក្រឹត្យលេខ ១១អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិនៃប្រាសាទព្រះវិហារ មានរចនាសម្ព័ន្ធដូចតទៅ៖
តាមរយៈអនុក្រឹត្យលេខ២៧០ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅអាជ្ញាធរជាតិព្រះវិហារ បំពេញមុខងារជាសានាធិការឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើបេសកកម្ម ដឹកនាំ គ្រប់គ្រង ចាត់ចែង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និង រមណីយដ្ឋានប្រាសាទកោះកេរ ព្រមទាំងរមណីយដ្ឋានផ្សេងៗទៀតដែលបានប្រគល់ជូន។ អង្គភាពប្រតិបត្តិអាជ្ញាធរជាតិព្រះវិហារ មានរចនាសម្ព័ន្ធដូចតទៅ៖
រមណីយដ្ឋានប្រាសាទព្រះវិហារ ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤០៦/ ១៨៣ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០៦ បែងចែកចេញជា៣តំបន់ មានតំបន់១ ជាតំបន់ស្នូលមាន ផ្ទៃក្រឡាសរុប១៥៧,៧ហិកតា តំបន់២ជាតំបន់ទ្រនាប់មានផ្ទៃក្រឡាសរុប២៦៤២,៥ហិកតា និងតំបន់៣ ជាតំបន់រណបមានផ្ទៃក្រឡាសរុប២៨២៨,៩ហិកតា។ នៅឆ្នាំ២០១១ រមណីយដ្ឋានប្រាសាទព្រះវិហារ ត្រូវបានកែសម្រួលដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១១/៧៥២ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ ដែលមានទំហំសរុប៤៨ ០១៨ហិកតា។
រមណីយដ្ឋានប្រាសាទកោះកេរ បានកំណត់ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៤/០៧០ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៤ និងកែសម្រួលដោយព្រះរាជក្រឹត្យលេខនស/រកត/១១២០/ ១២៨៨ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានទំហំសរុប ៨៧៨៩ហិកតា ៤៣អារ មានតំបន់១ ជាតំបន់ស្នូលមានផ្ទៃក្រឡា១១៨៧ហិកតា ៦១អារ តំបន់២ ជាតំបន់ទ្រនាប់មានផ្ទៃក្រឡា៣៥២៣ហិកតា ៧៧អារ និងតំបន់៣ ជាតំបន់រណបមានផ្ទៃក្រឡា៤០៧៨ហិកតា ៥អារ។
មុខងារ និងភារកិច្ច
អាជ្ញាធរជាតិព្រះវិហារមានមុខងារ និងភារកិច្ចដូចតទៅ៖
ដឹកនាំសម្របសម្រួល សហការជាមួយនឹងអង្គភាពនានា ដែលបំពេញភារកិច្ចក្នុងរមណីយដ្ឋានរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ចំំពោះកិច្ចការពារបេតិកភណ្ឌសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការផ្តល់សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។
នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចមានមុខងារនិងភារកិច្ចដូចតទៅ៖
នាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា មានមុខងារនិងភារកិច្ចដូចតទៅ៖
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ មានមុខងារនិងភារកិច្ចដូចតទៅ៖
នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍសហគមន៍ មានមុខងារនិងភារកិច្ចដូចតទៅ៖
នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក មានមុខងារនិងភារកិច្ចដូចតទៅ៖
នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ មានមុខងារនិងភារកិច្ចដូចតទៅ៖
នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ មានមុខងារនិងភារកិច្ចដូចតទៅ៖