3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចប្រជុំបច្ចេកទេសលើកទី៦ សម្រាប់ការអភិរក្សនិង លើកតម្លៃរមណីយដ្ឋាន​ប្រាសាទព្រះវិហារ

Wednesday, September 29, 2021

កិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃ ICC Preah Vihear តាមរយៈប្រព័ន្ធ Video Conference សម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋាន​ប្រាសាទព្រះវិហារ

ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំ​បច្ចេកទេសលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រោម​អធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារដែលដឹកនាំដោយឯកឧត្តម Hu Jian សហប្រធានចិន និងលោកជំទាវ Devyani Uttam Khobrangade សហប្រធានឥណ្ឌា  ដោយមានការចូលរួមពីអ្នកជំនាញការជាតិ  និងអន្តរជាតិដោយផ្ទាល់ចំនួន៣០នាក់ និងតាមរយៈ Video conference ចំនួន៤៧នាក់ សរុបចំនួន៧៧នាក់។ នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារបានធ្វេីបទបង្ហាញស្ដីពីរបាយការណ៍​វឌ្ឍនភាពនៃការវាយតម្លៃហានិភ័យនៃប្រាសាទព្រះវិហារ របាយការណ៍ស្ដីពីសកម្មភាពអភិវឌ្ឍន៍សហគមន៍នៅតំបន់ប្រាសាទព្រះវិហារ របាយការណ៍​វឌ្ឍនភាពស្ដីពីការបង្កើតគេហទំព័រអាជ្ញាធរជាតិព្រះវិហារ ការរៀបចំឯកសារ និងការស្នើសុំអភិរក្សប្រាសាទចំនួន៦ នៅក្នុងរមណីយដ្ឋានប្រាសាទ​កោះកេរ​ របាយការណ៍ស្ដីពីការដួលរលំនៃជញ្ជាំងខាងជើងស្ពានហាលខាងកើតផ្លូវចូលប្រាសាទធំ និងការស្នើសុំអន្តរាគមន៍បន្ទាន់ សំណើរៀបចំ​សៀគ្វីថ្មីពីប្រាសាទប្រាង្គទៅភូមិកោះកេរ និងផ្លូវតភ្ជាប់ពីផ្លូវធំទៅប្រាសាទគោកគ្រង និងស្លាកសញ្ញាទេសចរណ៍ របាយការណ៍វឌ្ឍនភាពស្ដីពីការ​កំណត់ព្រំនៅតំបន់បុរាណវិទ្យាប្រាសាទកោះកេរ និងលទ្ធផលនៃការសិក្សាលើការប្រើប្រាស់ដី ការគ្រប់គ្រងសំណង់ និងប្រជាសាស្ត្រនៅតំបន់​ប្រាសាទកោះកេរ។

Wednesday, September 29, 2021