3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការ​សម្របសម្រួលអន្តរជាតិសម្រាប់​ការអភិរក្សនិងការលើកតម្លៃព្រះវិហារ

Tuesday, March 22, 2022

អាជ្ញាធរជាតិព្រះវិហារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់​ការអភិរក្សនិងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear)

នៅខេត្តសៀមរាប  នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២  ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​និង​វិចិត្រ​​សិល្បៈ  លោកជំទាវ Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងជាសហប្រធានឥណ្ឌា និងលោកស្រី Guo Wei អនុប្រធានផ្នែកវិទ្យាសាស្ត្រនិងវប្បធម៌នៃគណៈកម្មការជាតិយូណេស្កូចិន និងជាសហប្រធានចិន រួមជាមួយតំណាងប្រទេស ជា សមាជិកចំនួន ៤ ទៀតរួមមាន ប៊ែលហ្សិក ជប៉ុន ថៃឡង់ដ៏ និងសហរដ្ឋអាមេរិច អ្នកជំនាញការជាតិ និងអន្តរជាតិសរុចចំនួន  ៧០នាក់  ចូលរួមផ្ទាល់  និង៤០នាក់  តាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការងារមួយចំនួនដូចខាងក្រោម៖

  1. ផែនការការងារអភិរក្សគោបុរៈទី ៥ នៃប្រាសាទព្រះវិហារ ដោយអ្នកជំនាញការឥណ្ឌា
  2. ការងារជួសជុលស្ពានហាលនៅចន្លោះគោបុរៈទី៤ និងទី៥ នៃប្រាសាទព្រះវិហារ
  3. ការងារជួសជុលជណ្តើរបុរាណខាងជើងក្រោមជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីមូលនិធិទូតសម្រាប់ការអភិរក្សវប្បធម៌របស់សហរដ្ឋអាមេរិក
  4. ការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិកភណ្ឌ​ប្រាសាទកោះកេរ
  5. ការងារកំណាយបុរាណនៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់​​​បេតិកភណ្ឌប្រាសាទកោះកេរ
  6. ការងារអភិវឌ្ឍធនធានទឹកនៅតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ
  7. ផែនការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

កិច្ចប្រជុំពេញអង្គលើកទី ៧ នៃ ICC-Preah Vihear បានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃប្រកបដោយជោគជ័យ និងទទួលបានអនុសាសន៍ល្អៗ​ពីអ្នកជំនាញការអន្តរជាតិ សម្រាប់ផ្តល់ជូនអាជ្ញាធរជាតិព្រះវិហារ យកទៅអនុវត្តបន្តរយៈពេល ៦ ខែ ខាងមុខទៀត ហើយបានកំណត់យកកិច្ចប្រជុំ ICC-Preah Vihear លើកក្រោយនៅខែកញ្ញា ឆ្នាំ ២០២២។

Tuesday, March 22, 2022