6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Promoting agriculture (technical training, seed breeding, organic vegetable gardening, water supply for agriculture)

ការលើកកម្ពស់វិស័យកសិកម្ម(បណ្តុះបណ្តាលបច្ចេកទេស ការផ្តល់ពូជ រៀបចំសួនបន្លែសរីរាង្គ សម្រាប់កសិកម្ម)

Thursday, October 26, 2023

ការលើកកម្ពស់វិស័យកសិកម្ម(បណ្តុះបណ្តាលបច្ចេកទេស ការផ្តល់ពូជ រៀបចំសួនបន្លែសរីរាង្គ សម្រាប់កសិកម្ម)

ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយដៃគូអភិវឌ្ឍន៍សហគមន៍ជាតិ និងអន្តរជាតិ ដំណើរការវគ្គបណ្តុះបណ្តាលផ្សេងៗដល់ប្រជាសហគមន៍ និងផ្តល់សម្ភារៈចាំបាច់មួយចំនួនបន្ថែម។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្តល់បច្ចេកទេសកសិកម្មដល់ប្រជាសហគមន៍ និងបង្កើនមុខរបរ ឬជំនាញ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានប្រចាំគ្រួសាររបស់ពួកគាត់បានទៅថ្ងៃខាងមុខ។ ក្រោមជំនួយថវិកាមួយផ្នែកពីដៃគូអភិវឌ្ឍន៍ និងមួយទៀតពីថវិកាកម្មវីធីថ្នាក់ជាតិ ក្រុមការងារបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសជាច្រើន ដើម្បីបង្កើនសមត្ថភាពកសិករគំរូ និង​កសិករ​ទើបតែចាប់ផ្តើមអនុវត្តការងារកសិកម្មឲ្យទទួលបានចំណេះដឹងបន្ថែមពីបច្ចេកទេសថ្មីៗ សម្រាប់សាកល្បងបាន។

លទ្ធផលទទួលបាន ក្រុមការងារផ្តល់ (១)បច្ចេក​ទេស​ចិញ្ចឹមត្រីចំនួន​៨វគ្គ (២) បច្ចេកទេសផលិតជីកំប៉ុស្តិ៍ទឹក និងជីកំប៉ុស្តិ៍គោកចំនួន៤វគ្គ (៣) បច្ចេកទេសកាត់ផ្សាំមែកដំណាំឈើហូបផ្លែចំនួន២វគ្គ (៤) បច្ចេកទេសដាំឈើហូបផ្លែ និងថែទាំពីកត្តាចង្រៃផ្សេងៗចំនួន២វគ្គ (៥)បច្ចេកទេសដាំបន្លែសុវត្ថិភាព​ ចំនួន២វគ្គ (៦) បច្ចេកទេសធ្វើកសិកម្មចម្រុះចំនួន១វគ្គ (៦) បច្ចេកទេសគ្រប់គ្រងចម្ការ និងប្រព័ន្ធស្រោចស្រពដំណាំចំនួន១វគ្គ និង(៧) បច្ចេកទេសផ្សាំមែកផ្កាក្រដាស់ចំនួន១វគ្គ ដែលក្នុងមួយវគ្គៗមានកសិករចូលរួមជាមធ្យមចំនួន៣០នាក់។ លើសពីនេះទៅទៀត ក្រុមការងារអភិវឌ្ឍន៍សហគមន៍តែងតែចុះទៅផ្តល់យោបល់បច្ចេកទេសបន្ថែម និងតាមដានជាប្រចាំរហូតដល់កសិករទទួលជោគជ័យ។


ការចូលរួមលើកកម្ពស់សុវត្ថិភ ...

ដោយបានចូលរួមពីដៃគូអភិវឌ ...

Thursday, October 26, 2023

ការលើកកម្ពស់វិស័យកសិកម្ម(ប ...

ក្រុមការងារសហគមន៍របស់អា ...

Thursday, October 26, 2023

ការចូលរួមលើកកម្ពស់វិស័យអប់ ...

វិស័យអប់រំជាវិស័យសំខាន់ ...

Friday, October 27, 2023

សួនបន្លែសរីរាង្គភូមិធម្មជា ...

ដើម្បីពង្រីកវិសាលភាព និ ...

Friday, October 27, 2023