ទំព័រដើម / ព័ត៌មានប្រចាំថ្ងៃ

ទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ
កាលបរិច្ឆេទ៖ 21 មេសា 2023 ម៉ោង៖ 1:33 AM

នៅថ្ងៃទី០៩ និងទី១០  ខែមេសា ឆ្នាំ២០២៣ និស្សិតដេប៉ាតឺម៉ងប្រវត្តិវិទ្យាននៃមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកសាស្រ្តាចារ្យចំនួន៣៦០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែន ព្រះវិហារ និងប្រាសាទព្រះវិហារ  ដឹកនាំដោយលោកសាស្រ្តាចារ្យបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ងប្រវត្តិវិទ្យា និងមានការសម្របសម្រួល ពន្យល់ ធ្វើបទបង្ហាញដោយលោក ភិន  សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងសហការី បានពន្យល់អំពីប្រវត្តិសាស្រ្ត បរិបទទូទៅ ការងារអភិរក្ស ការគ្រប់គ្រងនិងសមិទ្ធផលផ្សេងៗ ដែល សម្រេចបានទាំងនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងនៅរមណីយ ដ្ឋានប្រាសាទព្រះវិហារ។

ជាចុងបញ្ចប់លោកសាស្រ្តចារ្យបណ្ឌិត វង់ សុធារ៉ា បានថ្លែងអំណរគុណជូន ដល់ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោកប្រធាន នាយកដ្ឋាន និងសហការីទាំងអស់ដែលបានសម្របសម្រួលទស្សនកិច្ច សិក្សានេះដំណើរការដោយរលូន និងជោគជ័យ។

រូបភាពសកម្មភាព

ព័ត៌មានប្រចាំថ្ងៃ

កិច្ចប្រជុំស្តីពីការទន្រ្ទានកាន់កាប់ដីធ្លីដោយខុសច្...
នៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារ...
ទស្សនកិច្ចសិក្សារបស់និស្សិត និងសាស្រ្តាចារ្យមហាវិទ...
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស...
អង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ ធ្វើទស្សនកិច...
លោក Sardar Umar ALam ប្រធានការិយាល័យតំណាងអង្គ...
សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍អំពីការគ្រប់គ្...
ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ...
ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងទេសចរណ៍ក...
ថ្ងៃចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធ...

ពត៌មានលើបណ្តាញសង្គម