3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

ការរៀបចំបើកការដ្ឋានបន្តអនុវត្តការងារអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូង (លិង្គទី៣) ដំណាក់កាលទី៣

Friday, January 17, 2025 00:00 AM

ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានរៀបចំសែនព្រេនបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូង ដែលរងការខូចខាតយ៉ាងខ្លាំង ដោយសារគ្រោះធម្មជាតិ អាយុកាល និងកត្តាមនុស្ស នាទសវត្សកន្លងមក។

សកម្មភាពសំខាន់ៗនៅក្នុងការងារអភិរក្សនេះគឺ ១. ពង្រឹងបំណែកថ្មបល្ល័ង្កដែលងាយរងការខូចខាត របេះបែកខ្លាំងនៅទីតាំងដើមឱ្យរឹងមាំមុននឹងលើកយកទៅរោងអភិរក្ស ហើយផ្គុំសាកល្បងជាមួយបំណែកផ្សេងទៀត ២.លើកបដិមាលិង្គព្រះឥសូរដែលដួលយកទៅសម្អាត និងបន្សាបជាតិអំបិល ៣.ធ្វើការផ្គុំសាកល្បងជារូបភាព3D នៅជញ្ជាំងខាងលិច និងសិក្សាវិភាគពីការខូចខាតលើជញ្ជាំងនេះ និង៤.បំណែកបល្ល័ង្កទាំងអស់ត្រូវបានអភិរក្ស និងជួសជុលពង្រឹងឡើងវិញក្នុងគម្រោងជួសជុលបន្ទាប់នៅដំណាក់ កាលទី៤ និងទី៥។

 

Friday, January 17, 2025