ព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីសែនព្រេន តាមប្រពៃណី បើកការដ្ឋានគម្រោងអភិរក្ស និងចងក្រងឯកសារប្រាសាទតូច ដំណាក់កាលទី១ ដែលមានការចូលរួមពី ឯកឧត្ដម អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និង បុរាណវិទ្យា រួមជាមួយមន្ត្រីបច្ចេកទេស ជំនាញបុរាណវិទ្យា ស្ថាបត្យកម្ម និងពលករជំនាញ ។
គម្រោងអភិរក្ស និងចងក្រងឯកសារប្រាសាទតូច ដំណាក់កាលទី១នេះ មានរយៈពេល៦ខែ ហើយគ្រោងនឹងសម្រេចបាននូវការងារដូចខាងក្រោមៈ
ថត Lidar និងវិភាគទិន្នន័យហេដ្ឋារចនាសម្ព័ន្ធជុំវិញប្រាសាទតូច ធ្វើកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ប្រាសាទ សម្រង់ប្លង់ស្ថាប្យកម្ម និងអន្តរាគមន៍ទល់ទ្រទីតាំងដែលមាន ហានិភ័យខ្ពស់។