3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

ការងារថែទាំនិងតាមដានបម្រែបម្រួលថ្មតាមប្រាសាទជាប្រចាំ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Wednesday, April 8, 2026 00:00 AM

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កំពុងបន្តការងារថែទាំ និងតាមដានការប្រែប្រួលថ្មប្រាសាទ តាមរយៈការប្រើប្រាស់ឧបករណ៍ម៉ែត្រក្រិត និងកាត់សម្អាតកូនរុក្ខជាតិតាមប្រាសាទជាប្រចាំ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីធានាដល់សុវត្ថភាពនៃការទស្សនា ការអភិរក្សបង្ការ និងរក្សាសោភ័ណភាពនៅតាមប្រាសាទនានា។

ការបំពាក់ឧបករណ៍តាមដានត្រូវបានតម្លើងនៅទីតាំងដែលមានហានិភ័យខ្ពស់នានា តាមទិន្នន័យដែលបានសិក្សាដោយក្រុមសិក្សាផែនទីហានិភ័យនាពេលកន្លង ​ ដែលផ្តល់ភាពងាយស្រួល និងផ្តល់ព័ត៌មានបានលឿន អំពីការប្រែប្រួលនៃរចនាសម្ព័ន្ធសំណង់ប្រាសាទ ដើម្បីទប់ស្កាត់ការដួលរលំដោយការទល់ទ្រ និងជួសជុលបានទាន់ពេលវេលា។ ចំណែកការសម្អាតកូនរុក្ខជាតិដុះលើប្រាសាទ គឺបានជួយកាត់បន្ថយការលូតលាស់នៃរុក្ខជាតិ ដែលឬសរបស់វាបានជ្រាតចូលតាមគម្លាតថ្ម និងបំផ្លាញដល់រចនាសម្ព័ន្ធសំណង់ប្រាសាទនានា។

 

Wednesday, April 8, 2026