Tuesday, September 8, 2026 00:00 AM
ថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោក ភិន ភក្ដី អនុប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា និងមានការចូលរួមពីមន្ត្រីបច្ចេកទេសនិងពលករជំនាញ បានរៀបចំពិធីសែនព្រេនសុំសេចក្តីសុខដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រចាប់ ផ្នែករោងទងខាងត្បូង នៃខ្លោងទ្វាចូលខាងលិច។ គម្រោងនេះអនុវត្តការងារធំៗចំនួនពីរគឺ ១.ចងក្រងឯកសារបច្ចេកទេស និង ២.ជួសជុលរោងទងដើម្បីបង្កើនភាពរឹងមាំឡើងវិញ។