3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការពារ និងការអភិរក្ស

អាជ្ញាធរជាតិព្រះវិហារបណ្តុះបណ្តាលធនធានមនុស្សផ្នែកអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ

Monday, August 7, 2023 15:17 PM

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារបានបញ្ជូនមន្ត្រីបច្ចេកទេស និងពលករជំនាញចំនួន ៦នាក់ អោយទៅរៀនបច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទឥដ្ឋនៅខេត្តកំពង់ធំ និងសៀមរាប។ ក្នុងនោះមន្ត្រីម្នាក់ និងពលករពីរនាក់ បានទៅរៀនសូត្រនៅសម្បូរព្រៃគុក ខេត្តកំពង់ធំ និងមន្ត្រីម្នាក់ និងពលករពីរនាក់ទៀតបានទៅរៀនសូត្រនៅតំបន់អង្គរ ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលមួយខែ រួមទាំងទ្រឹស្តី និងការអនុវត្តន៍ ផ្ទាល់ការងារនៅការដ្ឋាន។ បន្ទាប់ពីរៀនចប់ មន្ត្រីនិងពលករទាំងនោះនឹងត្រឡប់បំពេញ ការងារនៅកោះកេរ ហើយចាប់ផ្តើមការងារអភិរក្សនិងជួសជុលប្រាសាទឥដ្ឋនៅរមណីយដ្ឋាន ប្រាសាទកោះកេរ។ អាជ្ញាធរជាតិព្រះវិហារសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ស្ថាប័ន ទាំងពីរគឺ អាជ្ញាធរជាតិអប្សរានិងអាជ្ញាធរជាតិសម្បូរព្រៃគុក ដែលបានជួយបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ល្អៗដល់មន្ត្រីនិងពលករអាជ្ញាធរជាតិព្រះវិហារ។
អត្ថបទៈ អ៊ា ដារិទ្

Monday, August 7, 2023