3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការពារ និងការអភិរក្ស

ពិធីសែនព្រេនបើកការដ្ឋានសម្រាប់ការងារទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលមានហានិភ័យខ្ពស់

Monday, August 7, 2023 15:21 PM

ថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា បានដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមពលករជំនាញអភិរក្សនៃអាជ្ញាធរជាតិព្រះវិហារ ដើម្បីរៀបចំពិធីសែនព្រេនបើកការដ្ឋានសម្រាប់ការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទព្រះវិហារដែលមានហានិភ័យខ្ពស់ ក្នុងនោះមានការទល់ទ្រសសរថ្មភក់នៅគោបុរៈទី២ ចំនួន៥ទីតាំង ទល់ទ្រសសរផ្អោបនៅគោបុរៈទី៣ ចំនួន១ទីតាំង និងទល់ទ្ររចនាសម្ព័ន្ធធ្នឹមនៅគោបុរៈទី៤ ចំនួន៣ទីតាំង។ សូមបញ្ជាក់ថាការងារទល់ទ្រទីតាំងដែលមានហានិភ័យខ្ពស់ទាំងនេះ បានសិក្សាដោយក្រុមមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ ដែលបានទទួលការផ្តល់អនុសាសន៍គាំទ្រដោយអ្នកជំនាញអន្តរជាតិ យូនេស្កូ (UNESCO) តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear)។ ចំពោះការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទទាំងនេះក្រុមការងាររំពឹងថានឹង អាចកាត់បន្ថយនូវហានិភ័យកម្រិតខ្ពស់ រក្សាបាននូវលំនឹងរចនាសម្ព័ន្ធប្រាសាទ និងការពារសុវត្ថិភាពដល់ភ្ញៀវទេសចរទៅថ្ងៃអនាគត។

Monday, August 7, 2023