ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារព្ធពិធីសែនព្រេនសុំសេចក្ដីសុខសេចក្ដីចំរើនក្នុងការកាត់សម្អាតរុក្ខជាតិនៅក្នុងកសិន្ធុខាងត្បូងប្រាសាទរួមដើម្បីលើកកម្ពស់សោភ័ណភាពក្នុងរមណីយដ្ឋាន ប្រាសាទកោះកេរ។