3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Director of Department of Tourism Development

Saturday, October 21, 2023

លោក ហេង សំរិទ្ធ កើតនៅឆ្នាំ១៩៧៥។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញ ផ្នែកគ្រប់គ្រងធុរៈកិច្ច និងទេសចរណ៍ ពីទីក្រុងញូវដែលលីនៃសាធារណរដ្ឋឥណ្ឌា ឆ្នាំ២០០៣។ ​លោកបានទទួលបរិញ្ញបត្រ ភាសាអង់គ្លេស ពីទីក្រុងញូវដែលលីនៃសាធារណរដ្ឋឥណ្ឌា ឆ្នាំ១៩៩៩ ផងដែរ។​

លោក ហេង សំរិទ្ធ បានចូលបម្រើការងារជាមន្រ្តីរាជការនៅឆ្នាំ២០០៤ នៅអាជ្ញាធរជាតិទេសចរណ៍ និងជាមន្រ្តីទទួលបន្ទុកផ្នែក​រៀបចំផែនការ និងយុទ្ធសាស្រ្តទេសចរណ៍សម្រាប់ថ្នាក់ជាតិ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈ រដ្ឋមន្រ្តី នៅ​ឆ្នាំ២០០៧​ដល់ឆ្នាំ២០១៥។ លោក ហេង សំរិទ្ធ បានបម្រើការងារនៅខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្រ្តី ដែល​ជាជំនួយការផ្ទាល់​ឯកឧត្តម ស៊ីម វណ្ណា​​ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥។

លោក ហេង សំរិទ្ធ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំអាជ្ញាធរជាតិព្រះវិហារ នៅ​ខែមិថុនា ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន។​ លោក ហេង សំរិទ្ធ បានចូលរួមការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ជាច្រើន ដើម្បី​សរសេរសៀវភៅផែនការមេ គ្រប់គ្រងទេសចរណ៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។ ចំណែកស្នាដៃ​អភិវឌ្ឍន៍​វិស័យទេសចរណ៍ផ្សេងទៀត លោកបានចូលរួមពិភាក្សាយោបល់ជាមួយជំនាញការបរទេសជាច្រើនក្នុងការ អភិវឌ្ឍន៍វិស័យ​ទេសចរណ៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ  ក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។