3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ប្រធាននាយកដ្ឋាន រដ្ឋបាល និងហិរញ្ញកិច្ច

Monday, October 23, 2023

ប្រវត្តិសង្ខេប

លោក ម្សាស់ លីម កើតនៅឆ្នាំ១៩៧៩។ លោកបានទទួលបរិញ្ញាប័ត្រគណនេយ្យពីវិទ្យាស្ថានជាតិគ្រប់គ្រង នៅឆ្នាំ២០០៣ ។

នៅឆ្នាំ២០០៣ លោក បានចាប់ផ្តើមការងារជាមន្ត្រីរាជការ​នៅអាជ្ញាធរជាតិទេសចរណ៍ និងក្រោយមកនៅ​នាយកដ្ឋានបុគ្គលិក ​នៃទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។ នៅឆ្នាំ២០០៨ លោកបានទទួលភារកិច្ចនៅក្នុងក្រុមការងារ​ពិសេស​ថ្នាក់​ជាតិ ​តំបន់​ប្រាសាទ​ព្រះវិហារ នៃទីស្ដីការគណៈ​រដ្ឋមន្ត្រី ផ្តោតលើបេសកកម្មរៀបចំកិច្ចការអភិវឌ្ឍន៍ និងអភិរក្សនៅរមណីយដ្ឋានប្រាសាទ​ព្រះវិហារ។ នៅឆ្នាំ២០១៥ លោកត្រូវបានតែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល ហិរញ្ញកិច្ច ទំនាក់ទំនងសាធារណៈ ផែនការ និងនីតិកម្ម ហើយនៅឆ្នាំ២០២២ ក៏ត្រូវបានតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញកិច្ច នៃអាជ្ញាធរ​ជាតិ​ព្រះវិហារ។