3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ប្រធាននាយកដ្ឋាន គ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍

Saturday, October 21, 2023

នៅឆ្នាំ២០១៦ លោក គឹម សំណាង បានបញ្ចប់ថ្នាក់អនុបណ្ឌិតលើជំនាញ “ប្រវត្តិសាស្រ្តនៃបុរាណវិទ្យា និងសិល្បៈ សម្រាប់​តំបន់អាស៊ីអគ្នេយ៍” ពីសកលវិទ្យាល័យ SOAS ក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងនៅឆ្នាំ២០១០ បានបញ្ចប់ជំនាញ “ប្រវត្តិ​សាស្រ្ត និងអរិយធម៌តំបន់អាស៊ីអគ្នេយ៍” ពីសកលវិទ្យាល័យជូឡាឡុងកន ក្រុងបាំងកក ប្រទេសថៃឡង់ដ៍។ នៅឆ្នាំ២០០៦-​២០០៧ លោក សំណាង បានទៅបន្តទៅសិក្សាជំនាញ "គ្រប់​គ្រង​បេតិកភណ្ឌ​ពិភពលោក" នៅរមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក Nikko ខេត្ត Tochigi ប្រទេសជប៉ុន។ នៅឆ្នាំ២០០១ គាត់បានបញ្ចប់បរិញ្ញាបត្រ ជំនាញគ្រប់គ្រង​នៅវិទ្យាស្ថាន​ជាតិគ្រប់គ្រងក្រុងភ្នំពេញ។ ស្នាដៃបោះពុម្ពផ្សព្វផ្សាយមួយដែលលោក សំណាង បានចងក្រងសៀវភៅមួយ ដែលមានចំណង​ជើងថា “តាមបណ្តោយផ្លូវបុរាណអង្គរ៖ការប្រៀបធៀបស្លាកស្នាមសហគមន៍មនុស្ស រស់នៅសហគមន៍គោល និងភ្នំរុង” ក្នុងឆ្នាំ២០១១ ដោយវិទ្យាស្ថានសិក្សាអាស៊ីអគ្នេយ៍នៃសកលវិទ្យាល័យជូឡាឡុងកន។

បទពិសោធន៍ការងារកន្លង លោក គឹម សំណាង ធ្លាប់បំពេញតួនាទីជាអ្នកសម្រប​សម្រួល និងជាអ្នកស្រាវជ្រាវបុរាណវិទ្យា ដោយ​ប្រើប្រាស់បច្ចេកទេស GIS & Remote Sensing ដោយសហការជាដៃគូរជាតិនិងអន្តរជាតិនៅតំបន់ឧឡានអង្គរ ដែលស្ថិត​ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាជាង២០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២មក។ ក្នុងនោះ លោក សំណាង បាន ដើរតួយ៉ាង​សំខាន់ក្នុងការចូលរួមសិក្សាស្រាវជ្រាវនិងវិភាគទិន្នន័យបុរាណវិទ្យាក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យាជាមួយក្រុម ថ្នាក់ជាតិ និងអន្តរជាតិជាច្រើនកន្លងមក។ ជាឧទាហរណ៍ គាត់ជាសមាជិកក្រុមស្រាវជ្រាវផ្លូវបុរាណ អង្គរ (Living Angkor Road Project) ដែលជាគម្រោងសហការស្រាវជ្រាវអន្តរជាតិចាប់ពីឆ្នាំ២០០៤មក, ជាទីប្រឹក្សាបច្ចេកទេស រៀបចំ និងវិភាគទិន្នន័យ​បុរាណវិទ្យាជាមួយគម្រោងស្រាវជ្រាវបុរាណវិទ្យា នៅតំបន់កណ្តាលទន្លេមេគង្គរបស់សកល វិទ្យាល័យ Pennsylvania and National Museum នៃសហរដ្ឋអាមេរិក នៅហ្វួងប្រាបាង្គ ប្រទេសឡាវ, និងជាអ្នកសម្របសម្រួលបច្ចេកទេសវិភាគផែនទី​បុរាណវិទ្យារបស់គម្រោងស្រាវជ្រាវឡផលិតកុលាភាជន៍ទ័ពជ័យជាដើម។ លើសពីនេះ គាត់ក៏បានចូលរួមរៀបចំឯកសារចុះ​បញ្ជីរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ និងប្រាសាទកោះកេរទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ ចំណែកនៅអាជ្ញាធរជាតិ​ព្រះវិហារវិញ នៅឆ្នាំ២០២១​ លោក សំណាង ត្រូវ​បាន​តែងតាំងជា​អនុប្រធាន​នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និង​អភិវឌ្ឍន៍​សហគមន៍ ក្រោយ​មកទៀត នៅចុងឆ្នាំ២០២២ គាត់ត្រូវ​បានតែងតាំង​ជាប្រធាននាយកដ្ឋាននៃនាយក​ដ្ឋាន​នេះដដែល​មក​ទល់​បច្ចុប្បន្ន​។